សង្ខេប


 អេឌែន អាឡេនសូ អ្នកប្រុសធំដែលជាបុរសសង្ហាតាំងពីក្បាលដល់ចុងជើង មានទ្រព្យសម្បតិ្តពាន់លាន ដែលខាងក្រៅមានតែភាពសោះកក្រោះចំពោះមនុស្សម្នាគ្រប់គ្នា បែរជាមានអាថ៌កំបាំងមួយដោយគ្មានអ្នកណាដឹងទេថាគេធ្លាប់ត្រូវមនុស្សស្រីចាកចោលយ៉ាងឈាមត្រជាក់ ហើយប្រាកដណាស់ថាគេមិនបណ្តោយឱ្យនាងបានឡូយឆាយបន្តទៀតនោះទេ។ ចាង មីនជឺ មនុស្សស្រីថ្លើមធំដែលហ៊ានចាកចោលគេ ថែមទាំងមុខក្រាស់ប្រកាសប្រាប់គេថាកំពុងតែមានប្តីទៀតផង កោតនាងចេះនិយាយមករួចដែរ បែបនេះគេត្រូវតែប្រកាសអំណាចបន្តិចហើយមើលទៅ។ «អ៊ីចឹងធ្វើជាប្រពន្ធខ្ញុំម្តងទេ ហ៊ានធានាថានាងប្រាកដជាប់ចិត្ត ដល់ថ្នាក់មិននឹកប្តីរបស់នាងទៀតនោះទេ!» ទោះជាដឹងថានាងមិនធ្លាប់ តែគេក៏មិនគិតនឹងឈប់នោះដែរ...។ «លែងខ្ញុំ!» ទឹកមុខដែលបង្ហាញពីភាពនឿយណាយ ព្រោះការឈឺចាប់របស់នាងមិនបានធ្វើឱ្យគេឈប់នោះទេ ថែមទាំងសម្រុកទៅរកទាំងបិទភ្នែកបិទត្រចៀកទៀតផង។ «ចាប់ពីថ្ងៃនេះបើនាងមិនឈឺដល់ថ្នាក់ងាប់ទេ កុំហៅខ្ញុំថា អេឌែន ទៀតអី! ស្រីស្អាតសំណព្វចិត្ត!» អាប្រុសបិសាច!!!

Related Books